៤ចំណុចត្រូវធ្វើឲ្យបានមុនរៀបការ ដើម្បីមិនឲ្យស្ដាយក្រោយ!
១. ជ្រើសរើសការងារដែលអ្នកពេញចិត្ត
ទាន់ខ្លួននៅលីវគួរធ្វើការងារអីដែលអ្នកចូលចិត្តបំផុត ដូចជាការងារ ត្រូវចេញទៅប្រជុំឆ្ងាយ ឬចុះបេសកកម្មអីជាដើម។ វាអាចជួយអ្នកឲ្យបានឆាប់ឡើងឋានៈ និងចំណេញបទពិសោធន៍ច្រើន។ ការងារនេះងាយស្រួលពេលយើងនៅទំនេរ ព្រោះថាបើមានប្ដី ច្បាស់ជាប្ដីមិនសប្បាយចិត្តនិងឲ្យការដាច់យប់ដូច្នេះទេ។
២.ធ្វើដំណើរកម្សាន្ត
អ្នកខ្លះយល់ថាពេលមានប្ដីហើយចាំដើរ តែការគិតនេះខុស។ ពេលនៅលីវហ្នឹងហើយជាឱកាសល្អ ដើម្បីឲ្យបានចេញក្រៅដើរកម្សាន្ត។ ព្រោះពេលមានប្ដី អ្នកត្រូវយឹតយោងប្ដី ធ្វើយ៉ាងណាបានដើរទាំងពីរអ្នក។ វាពិបាកព្រោះថា ជួនកាលអ្នកទំនេរ តែប្ដីអ្នករវល់។ ហើយម្យ៉ាងទៀត ធ្វើដំណើរពីរអ្នកចំណាយអស់ច្រើនជាងម្នាក់។
៣.មើលថែរក្សាម៉ាក់ប៉ា
មិនមែនមានន័យថាមានប្ដីហើយលែងមើលម៉ាក់ប៉ានោះទេ។ តែធម្មតាពេលមានគ្រួសារហើយ យើងច្បាស់ជារវល់ជាមួយនឹងពូកគេ ដូចនេះមិនសូវមានពេលវេលាជាមួយប៉ាម៉ាក់ដូចមុនឡើយ។ ដូច្នេះមុនពេលរៀបការ គួរណាស់ចំណាយពេល នៅជិតប៉ាម៉ាក់ និងមើលថែគាត់ឲ្យបានច្រើនតាមដែលអាចធ្វើបាន។
៤. គួររៀនឲ្យចេះចម្អិនអាហារ
ស្រីៗភាគច្រើនសម័យនេះ មិនសូវចេះចម្អិនអាហារទេ ព្រោះខ្លះរវល់ធ្វើការងារ ខ្លះទៀតអាងម៉ាក់ជាអ្នកចម្អិន។ តែការចម្អិនអាហារវាមិនពិបាកទេ អ្នកអាចរៀននៅថ្ងៃចុងសប្ដាហ៍ក៏បាន។ ចេះចម្អិនអាហារពីពេលនេះទៅ នឹងធ្វើអោយមានភាពងាយស្រួលទៅថ្ងៃក្រោយ។ ព្រោះវាជាមន្តស្នេហ៍មួយរបស់នារី ហើយអ្នកមិនចាំបាច់ចំណាយលុយច្រើន ញ៉ាំអាហារខាងក្រៅ ដែលអាចប៉ះពាល់សុខភាពទៀតផង។
ដូច្នេះបើអាចធ្វើបានគួរតែធ្វើ ព្រោះពេលខ្លះក្រោយរៀបការស្ថានភាពអាចប្រែប្រួលក៏យើងមើលមិនឃើញ៕
No comments: