កុំរំលង! ទម្លាប់សាមញ្ញៗ ៥យ៉ាងនេះអាចឲ្យអ្នកស្រកគីឡូបានរាងស្លីមដូចចិត្ត
រាងស្គម ស្អាត ត្រូវស្តង់ដារ អ្នកណាដែលថាមិនប្រាថ្នាចង់បាននោះ។
ប្រសិនបើអ្នកបរាជ័យក្នុងការសម្រកគីឡូម្តងហើយម្តងទៀត
កុំបារម្ភខាងក្រោមនេះជាទម្លាប់សាមញ្ញៗ៥យ៉ាង
ដែលអ្នកអាចអនុវត្តជាប្រចាំ ធានាថាទោះគីឡូអ្នកស្រកយឺតៗ
ប៉ុន្តែអ្នកនៅតែថែរក្សាបានសុខភាពល្អ និងមិនចាំបាច់ប្រើកម្លាំង
និងការលះបង់ខ្លាំង៖
១. ញ៉ាំទឹក
ផឹកទឹកមួយកែវភ្លាម បន្ទាប់ពីអ្នកញ៉ាំអាហារទាំងបីពេលរួច។ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែត ដូច្នេះអ្នកនឹងមិនសូវញ៉ាំអាហារបន្ថែមផ្សេងទៀតទេ។
២. ទម្លាប់ញ៉ាំយឺត
ទម្លាក់ស្លាបព្រា និងសមចុះរៀងរាល់ពេលអ្នកញ៉ាំបានមួយម៉ាត់ៗ។ បែបនេះអ្នកនឹងញ៉ាំអាហារយឺត ញ៉ាំតិច ហើយធ្វើឲ្យអ្នករីករាយ ជាមួយរសជាតិអាហារថែមទៀតផង។
៣. ញ៉ាំតែពាក់កណ្តាល
បើមានណាត់ខាងក្រៅ កុម្ម៉ង់របស់ញ៉ាំដែលអ្នកចូលចិត្តចុះ ប៉ុន្តែញ៉ាំតែពាក់កណ្តាលបានហើយ ទុកពាក់កណ្តាលទៀតឲ្យមិត្តភក្ដិ ឬមិត្តប្រុសរបស់អ្នកជួយញ៉ាំ។ បើអ្នកញ៉ាំនៅផ្ទះម្នាក់ឯង ត្រូវដួសញ៉ាំតែពាក់កណ្តាល នូវបរិមាណដែលអ្នកធ្លាប់ញ៉ាំពីមុនបានហើយ។
៤. អាហារសម្រន់
ក្រៅពីអាហារបីពេល អ្នកអាចញ៉ាំអាហារបន្ថែម ឬអាហារសម្រន់ណាដែលប្រភេទជាបន្លែ ឬផ្លែឈើប៉ុណ្ណោះ។
៥. ហាត់ប្រាណ
អ្នកគួរចំណាយពេល២០នាទីជារៀងរាល់ថ្ងៃ ដើម្បីហាត់ប្រាណបែបសាមញ្ញៗដូចជា ដើរ រត់យឺតៗ ឬជិះកង់ជាដើម។ ការហាត់ប្រាណជួយឲ្យចង្វាក់បេះដូងអ្នកលោតបានល្អ។
ដំបូងអាចពិបាក ប៉ុន្តែបើអ្នកព្យាយាមធ្វើវាជាប្រចាំ ឲ្យក្លាយជាទម្លាប់ អ្នកនឹងស៊ាំ ដូច្នេះត្រូវប្រញាប់អនុវត្តទម្លាប់ទាំង៥ឲ្យបានឆាប់ ប្រសិនបើអ្នកចង់ឲ្យគីឡូស្រក់ រាងស្គមស្អាត ព្រមជាមួយសុខភាពល្អ ៕

No comments: