ផ្លែឈើ ៤មុខសម្រាប់អ្នកមិនចង់កើតមហារីក
១. ផ្លែស្រកានាគ
ផ្លែស្រកានាគពូជស្រដៀងនិងដើមដំបងយក្សហើយមានប្រភពដើមពីប្រទេស ម៉ិកស៊ីកូនិងអាមេរិកកណ្ដាល។ បន្ទាប់មកវាត្រូវបានគេយកមកដាំដុះនៅតៃវ៉ាន់និងតំបន់អាស៊ី អាគ្នេយ៍ដូចកម្ពុជា ថៃ ឬ វៀតណាមជាដើម។ ផ្លែស្រកានាគនេះមានសារធាតុប្រឆាំងអុកស៊ីតកម្ម phytoalbumin ដែលមានប្រសិទ្ធភាពក្នុងការប្រឆាំងការកឡើងនៃកោសិកាមហារីកយ៉ាង មានប្រសិទ្ធភាព។
២.ផ្លែមង្ឃុត
ផ្លែមង្ឃុតមានដើមកំណើតពីកោះSundraក្នុងប្រទេសឥណ្ឌូណេស៊ី។ ក្រោយមកដោយសារវាមានរសជាតិឆ្ងាញ់ ទើបប្រទេសជិតខាងយកមកដាំដុះដែរ។ យោងតាមការស្រាវជ្រាវបង្ហាញឲ្យឃើញថាមង្ឃុតអាចព្យាបាលនិងបង្ការ ជំងឺមហារីកបានយ៉ាងអស្ចារ្យ។ ក្នុងនោះដែរវាក៏ជួយប្រឆាំងនិងភាពជ្រីវជ្រួញនៃស្បែកនិង បំផ្លាញជាតិស្ករដែលបណ្ដាលឲ្យកើតទឹកនោមផ្អែមផងដែរ។
៣. ទៀបបារាំង
ទៀបបារាំងមានភាពល្បីល្បាញស្រាប់ទៅហើយក្នុងការប្រឆាំងនិងការពារ ជំងឺមហារីក។ វាមានដើមកំណើតពីប្រទេសអាមេរិកកណ្ដាលនិងប្រទេសក្នុងតំបន់អាស៊ី អាគ្នេយ៍។ ទៀបបារាំងមានលក្ខណៈពិសេសដែលអាចព្យាបាលជំងឺមហារីកគ្រប់ប្រភេទ។ មិនត្រឹមតែផ្លែទេ សូម្បីតែស្លឹកក៏មានប្រយោជន៍មិនធម្មតាដែរ។
៤. ផ្លែប៊័រ
ផ្លែនេះមានដើមកំណើតនៅអាមេរិកកណ្ដាលដូចគ្នា។ ផ្លែប៊័រផ្ទុកដោយសារជាតិ Lutein ដែលប្រឆាំងជំងឺមហារីក។ ក្នុងនោះផងដែរវាក៏សំបូរទៅដោយ ប៉ូតាស្យូម, វីតាមីននិងជាតិខ្លាញ់ធម្មជាតិ ៕
No comments: