គ្រោះថ្នាក់! ភេសជ្ជៈប៉ូវកម្លាំងអាចបំផ្លាញសុខភាពធ្ងន់ធ្ងរតែគ្រប់គ្នាផឹករាល់ថ្ងៃ
គ្រប់គ្នាប្រហែលជាចូលចិត្តទទួលទានភេសជ្ជ:ប៉ូវកម្លាំង
នៅពេលដែលទទួលទានអាហារ កម្មវិធីជួបជុំមិត្តភក្តិ ឬបន្ទាប់ពីហាត់កីឡារួច។
ប៉ុន្តែអ្នកប្រហែលជាមិនដឹងថា វាអាចបង្កផលប៉ះពាល់យ៉ាងណាខ្លះចំពោះសុខភាពឡើយ។
តើអ្នកដឹងថា ការទទួលទានភេសជ្ជ:ប៉ូវកម្លាំង មានផលប៉ះពាល់អ្វីខ្លះ ដល់សុខភាព? យោងតាមលោកវេជ្ជបណ្ឌិត West
Conner បានបង្ហាញឲ្យដឹងថា
ភេសជ្ជ:ដែលមានពណ៌ត្នោត អាចបង្កបញ្ហាជាច្រើនដល់សុខភាព។
១. ក្រោយពេល
១០នាទីដំបូង
បន្ទាប់ពីផឹកភេសជ្ជ:ប៉ូវកម្លាំងមួយកំប៉ុងភ្លាម
រាងកាយរបស់អ្នក បានទទួលជាតិស្ករ១០ស្លាបព្រាកាហ្វេ
ដែលជាចំនួនជាតិស្ករដ៏ខ្ពស់សម្រាប់រាងកាយរបស់មនុស្ស។
ការទទួលយកជាតិក្នុងបរិមាណខ្ពស់បែបនេះ អាចប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង។
២. ក្រោយពេល ២០នាទី
បន្ទាប់ពីផឹកភេសជ្ជ:ប៉ូវកម្លាំង
បាន២០នាទីក្រោយមក ថ្លើមរបស់អ្នកក៏អាចនឹងមានបញ្ហាផងដែរ ព្រោះកម្រិតជាតិស្ករខ្ពស់
បានបង្កើតអាំងស៊ុយលីនក្នុងឈាម ហើយបង្កទៅជាតិខ្លាញ់ក្នុងថ្លើម។
៣. ក្រោយពេល ៤០នាទី
៤០នាទីក្រោយមកជាតិស្ករ
ដែលមានក្នុងភេសជ្ជ:ប៉ូវកម្លាំង បានជ្រាបចូលពេលរាងកាយ ហើយធ្វើឲ្យសំពាធឈាមរបស់អ្នក
កើនឡើងខ្ពស់។
៤. ក្រោយពេល ៤៥នាទី
ក្រោយពីការទទួលទានភេសជ្ជ:ប៉ូវកម្លាំង
បាន៤៥នាទី ខួរក្បាលរបស់អ្នក បានបញ្ចេញអ័រម៉ូនម្យ៉ាង ដែលអ្នកធ្វើអ្នកមានអារម្មណ៍ល្អ
ប៉ុន្តែប្រិតកម្មបែបនេះគឺ ដូចប្រតិកម្មនៃការប្រើថ្នាំញៀនដែរ
វានឹងបង្កប៉ះពាល់ដល់អ្នកក្នុងពេលណាមួយ។
៥. ក្រោយពេល ៦០នាទី
ក្រោយរយ:ពេល ៦០នាទី
អ័រម៉ូនដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អ នឹងរលាយបាត់ទៅវិញ។ បន្ទាប់មករាងកាយរបស់អ្នក
នឹងចុះទន់ខ្សោយ ហើយមានអារម្មណ៍ថាខ្ជិលច្រអូស។
ក្រោយពីមើលឃើញពីផលប៉ះពាល់របស់
ភេសជ្ជ:ប៉ូវកម្លាំង ដូចដែលបានរៀបរាប់ខាងលើនេះ
តើលោកអ្នកសម្រេចចិត្តទទួលទានវាបន្តទៅទៀត?
ចម្លើយមួយនេះ
គឺអាស្រ័យទៅលើការពិចារណារបស់មនុស្សម្នាក់ៗ៕
No comments: