ប្រយោគ ៦ឃ្លាដែលឪពុកម្ដាយមិនគួរនិយាយទៅកាន់កូនៗឡើយ
១. « កុំធ្វើឲ្យយើងខ្មាសគេដោយសារឯងអី!»
ជាពាក្យមួយឃ្លាដែលកាន់តែធ្វើឲ្យកូនបាក់ទឹកចិត្ត និងប៉ះពាល់ទៅលើអារម្មណ៍របស់ពួកគេខ្លាំង។ បើអ្នកចង់ជួយនិងចង់ឲ្យកូនល្អអ្នកគួរតែជ្រើសឃ្លាផ្សេងមកនិយាយដើម្បីអប់រំពួកគេ ព្រោះអាចមានផលល្អជាងប្រើពាក្យនេះ។
២. «ពេលយើងនៅអាយុប៉ុនឯង យើងមិនមែនអត់ប្រយោជន៍ដូចឯងឥលូវទេ»
ឃ្លានេះគឺជាឃ្លាដែលពួកគេមិនចង់ឮទាល់តែសោះ ព្រោះពាក្យនេះមានន័យថាគេគ្មានតម្លៃសោះក្នុងកែវភ្នែកអ្នក។ បើអ្នកចង់ឲ្យពួកក្លាយជាមនុស្សជោគជ័យមែនអ្នកមិនគួរនិយាយពាក្យនេះទេ ព្រោះមនុស្សមិនអាចប្រៀបធៀបគ្នាឡើយ គេតែមានចំណុចពិសេសរៀងខ្លួន។
៣. «កូនគេប៉ុនឯងដែរ តែគេពូកែ គេធ្វើអីល្អជាងឯង»
ជាការប្រៀបធៀបដែលអាក្រក់បំផុតសម្រាប់កូន ហើយឃ្លានេះគឺជាឃ្លាដែលពួកគេស្អប់បំផុត ហើយអ្នកមិនគួរយកកូនអ្នកទៅប្រៀបធៀបជាកូនអ្នកដទៃឡើយ។
៤. «ចរិតឯងមិនខុសអីជាមួយប៉ា ឬ ម៉ាក់ឯង»
ជាឃ្លាដែលកូនស្ដាប់ហើយមិនសប្បាយចិត្តនោះទេ ហើយអ្នកក៏មិនគួរនិយាយឃ្លានេះដែរ ព្រោះវាមានភាពអវិជ្ជមានរវាងឪពុកម្ដាយ និង កូន។
៥. «យើងអត់ចង់ឮអីចេញពីមាត់ឯងទៀតទេ»
ជាការដែលធ្វើឲ្យកូនឈឺចាប់ខ្លាំងជាមួយពាក្យទាំងនេះ ហើយប្រៀបដូចជាអ្នកមានន័យថាអ្នកមិនស្រឡាញ់ពួកគេអីចឹង ទោះខឹង ឬ មិនសប្បាយចិត្ត អ្នកកុំនិយាយពាក្យនេះអី។
៦. « បើសិនជាឯងអាចធ្វើអីចឹងបានមែន យើងប្រាកដជាស្រឡាញ់ឯងរហូត»
ជាឃ្លាដ៏អាត្មានិយមបំផុតសម្រាប់កូន ព្រោះអ្នកដូចបង្ខំពួកគេឲ្យធ្វើអ្វីដើម្បីតម្រូវចិត្តអ្នក ហើយមិនខ្វវ់ពីទឹកចិត្តពួកគេ។
សម្ដីអាចធ្វើឲ្យមនុស្សស្លាប់បាន និង រស់បាន ដូច្នេះហើយទើបអ្នកត្រូវតែគិតមុននឹងនិយាយ៕
No comments: