ប្ដីប្រពន្ធធ្វើរឿងសាមញ្ញៗទាំងនេះ ជួយឱ្យជីវិតស្នេហាមានសុភមង្គលខ្លាំង
១.ទិញផ្កា៖ មិនចាំបាច់ទាល់តែថ្ងៃពិសេសទេ ថ្ងៃធម្មតាក៏អាចទិញផ្កាជូនដៃគូបានដែរ។
២.ពាក្យផ្អែមល្អែម៖ ត្រឹមពាក្យបងស្រឡាញ់អូន ឬអូនស្រឡាញ់បង ក៏អាចឱ្យដៃគូមានអារម្មណ៍រំភើបបាន ជាពិសេសបន្ទាប់ពីពេលឈ្លោះគ្នាហើយ។
**៣.ពាក្យសរសើរ**៖ «អូននៅតែជាមនុស្សស្រីស្រស់ស្អាតសម្រាប់បងគ្រប់ពេល» «បងក៏សង្ហាសម្រាប់អូនគ្រប់ពេលដែរ»។
៤.ចេញទៅញ៉ាំអាហារជាមួយគ្នា៖ មិនបាច់ចូលហាងប្រេនៗទេ ត្រឹមអាហារតាមចិញ្ចើមផ្លូវក៏បាន។
៥.ហាត់ប្រាណជាមួយគ្នា៖ ទោះគ្មានពេលទំនេររាល់ថ្ងៃ ក៏គួរឆ្លៀតពេលបន្តិចបន្តួចខ្លះទៅហាត់ប្រាណជាមួយគ្នា។
៦.ផ្ដល់សេរីភាព៖ បើដៃគូចេញទៅខាងក្រៅជាមួយមិត្តភ័ក្ដិរបស់គេ ចូរកុំបិទសិទ្ធិគេអីហើយក៏មិនគួរខលទៅញឹកញាប់ដែរ។ អ្នកត្រូវចេះផ្តល់សេរីភាពឱ្យគេ ព្រមទាំងការគោរពចំពោះមិត្តភក្តិគេផង៕
No comments: