បញ្ហា ៣ យ៉ាងតែងកើតឡើងក្រោយរៀបការរួច ដែលខុសពីការរំពឹងទុករបស់ប្ដីប្រពន្ធ
មុនរៀបការទាំងខាងស្រី-ខាងប្រុសមិនដែលគិតដល់រឿងបីយ៉ាងនេះទេ
ហើយរឿងនោះវាតែងកើតឡើងចំពោះជីវិតគូប្ដី-ប្រពន្ធ ភាគច្រើន។ បញ្ហា ៣
យ៉ាងខាងក្រោម តែងកើតមានឡើងក្រោយរៀបការរួច
ដែលខុសពីការរំពឹងទុក៖
១.បញ្ហាសាច់ថ្លៃទាំងសងខាង៖ គ្រួសារតូចមួយកើតឡើងបាន ក្រោមការជ្រោមជ្រែងពីគ្រួសារពីរធំៗ ចឹងហើយពេលនេះយើងមានសាច់ញាតិរឹតតែច្រើន ហើយទាំងសងខាងសុទ្ធតែមានសារៈសំខាន់ដូចគ្នា។ ដូចនេះប្រសិនបើមានភាពលម្អៀងតែបន្តិច នឹងកើតរឿងឡើងជាមិនខាន។ ដូចជាទៅលេងសាច់ញាតិខាងណាច្រើនជាងខាងណាបន្តិចក៏មានរឿង,ឋានៈនៅក្នុងគ្រួសារ ក៏រញ៉េរញ៉ៃ .... សុទ្ធតែជាបញ្ហាទាំងអស់។
២.បញ្ហាទំនាក់ទំនង៖ ដូចដឹងស្រាប់ហើយថា ការក្លាយជាសាច់ថ្លៃនៃគ្រួសារនីមួយៗពិតជាមិនងាយស្រួលសម្រាប់ប្ដីប្រពន្ធថ្មោងថ្មីទេ។ បញ្ហាដែលតែងកើតមាន សម្រាប់សាច់ថ្លៃគឺលេចឭពាក្យសម្ដីថា "មិនគោរពចាស់ទុំ,វាយឫក,ប្រកាន់ខ្លួន" និងមានបញ្ហាជាច្រើនទៀតរាប់បញ្ចូលទាំងកូនក្មេង រហូតដល់មនុស្សចាស់ ទាំងដែលពេលខ្លះសាមីខ្លួនមិនទាំងចំណាំមុខ ឬឋានៈអស់ផង។
៣.បញ្ហាហិរញ្ញវត្ថុ៖ នេះទើបជាបញ្ហាលំបាកសម្រាប់គូស្វាមីភរិយាជាច្រើនតែងជួបប្រទះ។ ឧទាហរណ៍ជាក់ស្ដែងដែលគូណាក៏ជួប ការជួយជាលុយកាក់ដល់គ្រួសារ ត្រូវជួយទាំងសងខាង,បែងចែកជាអំណោយដល់គ្រួសារត្រូវស្មើគ្នា និងនៅមានបញ្ហាជាច្រើនទៀត៕

No comments: