៥ ឆ្នាំទៀត តម្លៃ Drone កាន់តែធូរ ហើយបច្ចេកវិទ្យាទំនើបខ្លាំង
Drone មានការប្រើប្រាស់ច្រើនពីមួយឆ្នាំ ទៅមួយឆ្នាំ 
ដោយសារសមត្ថភាពហោះហើរផ្ដិតយកទិដ្ឋភាពពីលើអាកាស។ ម្យ៉ាងទៀត 
មានក្រុមហ៊ុនជាច្រើន បានចាប់ផ្ដើមវិនិយោគលើបច្ចេកវិទ្យា Drone 
ខណៈកំណើន Software និង Hardware កើនឡើងជាបន្តបន្ទាប់។ 
ក្នុងរបាយការណ៍ពី BI Intelligence 
ផ្ដល់នូវការព្យាករណ៍សម្រាប់ឧកាសជំនួញក្នុងពាណិជ្ជកម្មបច្ចេកវិទ្យា
 Drone។ អ្នកអាចពិនិត្យមើលចំណុចសង្ខេបសំខាន់ខាងក្រោម 
សម្រាប់កំណើន Drone នាពេលអនាគត៖
ចំណុចសំខាន់ៗពីរបាយការណ៍

- 
គម្រោងបង្កើនចំណូលក្នុងការលក់ Drone ដល់ទៅ ១២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១
 - 
ការដឹកជញ្ជូន Drone ដល់អ្នកប្រើប្រាស់នឹងកើនឡើងច្រើននៅ ៥
 ឆ្នាំបន្ទាប់ ជាមួយនឹងតម្លៃប្រកួតប្រជែង និងបច្ចេកវិទ្យាថ្មី 
ដែលធ្វើឲ្យការហោះហើរកាន់តែងាយស្រួលសម្រាប់អ្នកប្រើដំបូង។
 - 
កំណើនសហគ្រាសមានការកើនឡើង ដល់កត្តាអតិថិជនទាំងការដឹកជញ្ជូន
 និងចំណូល ដោយសារសក្ដានុពលទីផ្សារអាមេរិក 
និងអឺរ៉ុបដ៏ធំទាំងពីរសម្រាប់សហគ្រាស Drone។
 - 
បច្ចេកវិទ្យាដូចជា Geo-fencing (ប្រើប្រព័ន្ធ GPS 
ក្នុងការតាមដានដំណើរហោះហើរ) និង Collision avoidance 
(ប្រព័ន្ធជៀសវាងការប៉ះទង្គិច) នឹងធ្វើឲ្យការហោះហើររបស់ Drone 
មានសុវត្ថិភាព ព្រមទាំងមានទំនុកចិត្តពីអ្នកប្រើប្រាស់ 
ពេលបង្ហោះ Drone ឡើងលើ មេឃ។
 - 
បទបញ្ញត្តិ FAA បានកំណត់ព្រំដែនដល់ពាណិជ្ជកម្មរបស់ Drone 
ក្នុងការជ្រើសរើសឧស្សាហកម្ម និងកម្មវិធីមួយចំនួនដូចជា 
ការស្ទង់មើលពីលើអាកាសក្នុងវិស័យកសិកម្ម ការជីករ៉ែ ប្រេង 
និងឧស្ម័ន។
 - 
វិស័យយោធានឹងបន្តនាំមុខនូវរាល់វិស័យដទៃទៀតទាំងអស់ក្នុងការចំណាយលើ Drone កំឡុងរយៈពេលការព្យាករណ៍ផ្សេងៗ៕
 
No comments: