"ចង់ក្លាយជាតារា" បណ្តុះ និងអភិរក្សមរតកសំនៀងដើម
ក្រោយពីធ្វើការជម្រុះយ៉ាងស្វិតស្វាញពីគណៈកម្មការទាំង៣រូប
ទៅលើបេក្ខជន និងបេក្ខនារីចំនួន ១០០០ នាក់រួចមក
ឥឡូវនេះកម្មវិធី "ចង់ក្លាយជាតារា" នៅរដូវកាលទី១
បានឈានមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ។
មកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ លោក នូ សុភេន អ្នករៀបចំកម្មវិធីនៅទូរទស្សន៍អប្សរាបានឲ្យដឹងថា បេក្ខភាពសរុបនៅសល់ត្រឹមតែ ១២ នាក់ប៉ុណ្ណោះ នឹងធ្វើការជម្រុះទៅវគ្គបន្ទាប់ទៀតដើម្បីស្វែងរកម្ចាស់ពានឆ្នើមលេខ១ ព្រមទាំងម្ចាស់ពាន២រូបផ្សេងទៀតអមសង្ខាងម្ចាស់ពានលេខ១។
ចំពោះបេក្ខជន និងបេក្ខនារីដែលជាប់នៅវគ្គជម្រុះនៅសល់តែ៦រូប នឹងក្លាយជាតារាចម្រៀងកុងត្រានៅទូរទស្សន៍អប្សរាដោយស្វ័យប្រវត្តិ ព្រោះទូរទស្សន៍អប្សរាបានបង្កើតផលិតកម្មថ្មី១ ឈ្មោះថា "ផលិតកម្មអប្សរា"។ ការបង្កើតផលិតកម្មបន្ថែម គឺធ្វើឡើងក្នុងគោលបំណងបណ្ដុះបណ្ដាលកូនខ្មែរជំនាន់ក្រោយ និងលើកស្ទួយមរតកសំនៀងដើម។
អ្នករៀបចំកម្មវិធីទូរទស្សន៍ដដែល បានបន្ថែមថា៖" ជារួមកម្មវិធីយើងគឺជួយលើកស្ទួយ មរតកសំនៀងដើម ជាក់ស្ដែងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅថ្ងៃនេះ មានបេក្ខភាពទាំង១២រូប គឺពួកគាត់ច្រៀងបទប្រពៃណីខ្មែរគឺភ្លេងការ អ៊ីចឹងហើយទើបឲ្យពួកគាត់តុបតែងខ្លួន ជាសំលៀកបំពាក់ប្រពៃណីខ្មែរតែម្ដងទៅ"។
កម្មវិធី "ចង់ក្លាយជាតារា" នឹងត្រូវបញ្ចប់នៅថ្ងៃទី១៣ ខែ មករា ឆ្នាំ ២០១៨ ខាងមុខ ដោយមានការផ្ដល់ពិន្ទុពីគណៈកម្មការទាំង៣រូបមាន លោក អៀង ស៊ីថុល អ្នកស្រី សួន ចន្ថា និងលោក សុះ ម៉ាច ផងដែរ៕

No comments: