ដុសធ្មេញពីរដងក្នុងមួយថ្ងៃផ្ដល់ផលប្រយោជន៍ច្រើនហួសពីការគិតអ្នកឆ្ងាយណាស់!
ការដុសធ្មេញជាប្រចាំគឺជារឿងចាំបាច់ណាស់សម្រាប់ការថែរក្សា
សុខភាពមាត់ធ្មេញ។ ក្រៅពីហេតុផលសាមញ្ញៗ ដែលមនុស្សទូទៅដឹង
ខាងក្រោមនេះជាហេតុផល៨យ៉ាង
ដែលជំរុញឲ្យអ្នកគួរតែដុសធ្មេញឲ្យបានយ៉ាងហោចណាស់ពីរដង
ក្នុងមួយថ្ងៃ ដែលសំខាន់បំផុតគឺនៅពេលព្រឹក និងមុនពេលចូលគេង៖
១. បំបាត់ក្លិនមាត់ ធ្វើឲ្យខ្យល់ដកដង្ហើមស្រស់ស្រាយ
បាក់តេរីដែលបង្កឡើងពីកម្ទេចកំទីចំណីអាហារ និងធ្វើឲ្យខ្យល់ដង្ហើមរបស់អ្នកមានក្លិនមិនល្អ។ ការដុសធ្មេញជាប្រចាំ ព្រមទាំងញ៉ាំស្ករកៅស៊ូបន្ទាប់ពីញ៉ាំអាហាររួច ពិតជាអាចជួយដោះស្រាយបញ្ហានេះបាន។
២. ប្រឆាំងជាមួយជំងឺអញ្ចាញធ្មេញ
រ័កស៊ីធ្មេញ មានឈាមតាមអញ្ចាញធ្មេញរាល់ពេលអ្នកដុសធ្មេញ គឺជាសញ្ញាដំបូងនៃជំងឺអញ្ចាញធ្មេញ ដូច្នេះប្រសិនបើអ្នកមិនដុសធ្មេញឲ្យបានញឹកញាប់ទេ វាអាចនឹងបង្កទៅជាធ្ងន់ធ្ងរនៅថ្ងៃក្រោយ។
៣. សំអាតស្នាមលឿងលើធ្មេញ
ស្នាមប្រឡាក់ ដែលធ្វើឲ្យធ្មេញអ្នកប្រែជាពណ៌លឿង ឬឡើងកំបោរ ត្រូវបានសារធាតុដែលមាននៅក្នុងថ្នាំដុសធ្មេញ ជួយសំអាតឲ្យត្រឡប់មកស និងភ្លឺចែងចាំងវិញបាន។
៤. កាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល
បាក់តេរីដែលប្រមូលផ្ដុំក្នុងមាត់របស់អ្នកអាចធ្វើដំណើរទៅ ក្នុងចរន្តឈាម រួចបង្កើតកូលេស្តេរ៉ូលក្នុងសរសៃឈាម ដែលជំរុញឲ្យមានជំងឺគាំងបេះដូងឬដាច់សរសៃឈាមខួរក្បាលនៅពេល អនាគត។
៥. ទាក់ទាញការថើប
គ្មានអ្នកណាចង់ថើបមនុស្សដែលមានក្លិនមាត់មិនល្អ ឬមានកម្ទេចអាហារជាប់ធ្មេញនោះទេ ដូច្នេះអ្នកត្រូវតែសំអាតធ្មេញឲ្យបានស្អាតជាប្រចាំ។
៦. សន្សំសំចៃថវិកា
ការពារប្រសើរជាងព្យាបាល ព្រោះការព្យាបាលត្រូវការចំណាយប្រាក់កាស និងពេលវេលាច្រើន។ បើធ្មេញអ្នកមានសុខភាពល្អនោះអ្នកក៏មិនបាច់ចំណាយលុយទៅព្យាបាល ធ្មេញដែរ។
៧. ផ្តល់កំណើតដល់កូនដែលមានសុខភាពល្អ
ជំងឺអញ្ចាញធ្មេញប៉ះពាល់ដល់ស្ត្រីមានផ្ទះពោះ និងទារកដូចជា ហានិភ័យនៃការកើតមុនថ្ងៃកំណត់ និងកូនមានទម្ងន់មិនគ្រប់គីឡូ។ បាក់តេរីក្នុងមាត់ម្តាយដែលមិនបានដុសធ្មេញ អាចហូរចូលទៅក្នុងសរសៃឈាមកូនដែលនៅក្នុងផ្ទៃ ហើយប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពរបស់ពួកគាត់។ វាក៏ជាមូលហេតុបង្កនៃការអសមត្ថភាពផ្លូវភេទរបស់បុរស និងការយូរមានកូនផងដែរ។
៨. បង្ការជំងឺវង្វេង
ការសិក្សាខ្លះបានបង្ហាញថា សុខភាពអញ្ចាញធ្មេញមិនល្អ អាចបង្កហានិភ័យនៃការវិវត្តទៅជាជំងឺវង្វេងពី៣០% ទៅ៤០%។
បន្ទាប់ពីអានអត្ថបទនេះរួចហើយ ទោះជារវល់យ៉ាងណា អ្នកគួរចំណាយពេល៣នាទី ដើម្បីដុសធ្មេញឲ្យបានយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ ដើម្បីទទួលបានអត្ថប្រយោជន៍ល្អៗខាងលើ និងបង្ការជំងឺកាចសាហារមួយចំនួនផងដែរ ៕

No comments: