គួរញ៉ាំរាល់ថ្ងៃ! ចេកណាំវ៉ាទាំងខ្ចី ស្រគាល ទុំ និងជោរ ផ្ដល់ប្រយោជន៍ច្រើនយ៉ាងដល់សុខភាព
ខ្ចី៖ ព្យាបាលជំងឺក្រពះ (ចិតស្ដើងៗ យកទៅដុត រួចបុកជាម្សៅ ឆុងញ៉ាំជាមួយទឹកក្ដៅ)
ស្រគាល៖ ព្យាបាលអាការៈចុកពោះ រាគ (ជួយបំពេញសារធាតុប៉ូតាស្យូមឲ្យរាងកាយ)
ទុំ៖ ព្យាបាលអាការៈទល់លាមក (មានសារធាតុ Pectin ច្រើន ដែលអាចបន្ថែមកាកសរសៃច្រើនក្នុងពោះវៀន)
ជោរ៖ ប្រឆាំងមហារីក (ជួយបង្កើតភាពស៊ាំ និងបង្កើនកោសិកាគ្រាប់ឈាមស)
លើសពីនេះទៀត ចេកគឺជាផ្លែឈើដែលអាចផ្ដល់ថាមពលដល់រាងកាយភ្លាមៗ។ បើញ៉ាំចេកព្រមជាមួយអាហារពេលព្រឹក នឹងធ្វើឲ្យរាងកាយស្រឡះ មានកម្លាំងធ្វើការ។ យ៉ាងណាក៏ដោយ ការញ៉ាំចេកគួរទំពាឲ្យម៉ត់ល្អ ពុំដូច្នោះទេវាអាចធ្វើឲ្យមានអាការៈហើមពោះបាន។ដឹងអត្ថប្រយោជន៍ដ៏អស្ចារ្យពីចេកណាំវ៉ាហើយ កុំភ្លេចញ៉ាំវាឲ្យបានមួយទៅពីរផ្លែក្នុងមួយថ្ងៃដើម្បីជាជំនួយ ដល់សុខភាពរបស់យើង ៕
No comments: