យុទ្ធសាស្ត្រចំនួន៦ ធ្វើឲ្យអ្នកក្លាយជាអ្នកទំនាក់ទំនងដ៏ពូកែ
ជាទូទៅការនិយាយប្រស្រ័យទំនាក់ទំនងប្រចាំថ្ងៃមិនមែនសុទ្ធតែធ្វើឲ្យបុគ្គលម្នាក់ក្លាយជាអ្នកទំនាក់ទំនងដ៏ពូកែមួយរូបបាននោះឡើយ
ដែលនោះមិនខុសពីអ្វីដែលគ្រាន់តែឮអ្នកណាម្នាក់និយាយ
តែមិនបានដឹងថាអ្នកនោះកំពុងនិយាយអ្វីនោះឡើយ។
តាមការពិតជាក់ស្ដែង
បុគ្គលិកដែលពូកែស្ដាប់ត្រូវបានគេចាត់ទុកថា
ក៏ជាបុគ្គលម្នាក់ដែលពូកែទំនាក់ទំនងផងដែរ។ នេះមិននៅរាប់បញ្ចូលទាំងយុទ្ធសាស្ត្រទាំង
៦
ខាងក្រោមនេះដែលជាគន្លឹះដ៏សំខាន់បំផុតមួយធ្វើឲ្យបុគ្គលម្នាក់ក្លាយជាបុគ្គលទំនាក់ទំនងដ៏ពូកែ
ជាពិសេសនៅក្នុងវិស័យការងារតែម្តង។
១) មានភាពម្ចាស់ការពីអ្វីដែលខ្លួនកំពុងនិយាយ
ការប្រើប្រាស់ពាក្យសម្ដីច្បាស់ៗនៅក្នុងពេលនិយាយគឺជាលក្ខណៈពិសេសមួយធ្វើឲ្យភាសាទំនាក់ទំនងរបស់អ្នកមានទំនុកចិត្តឡើង។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ ភាពម្ចាស់ការលើអ្វីដែលអ្នកកំពុងនិយាយតែម្តង។
អ្នកត្រូវដឹងថា តើអ្នកកំពុងនិយាយអ្វី? និយាយទៅកាន់អ្នកណាខ្លះ? តើការនិយាយរបស់អ្នកជាលក្ខណៈពន្យល់ ការពារខ្លួន តស៊ូ មតិ ជាការនិយាយច្រំដែលៗ ឬ ជាការនិយាយនាំឲ្យមានការញុះញង់មួយ? នេះហើយជាអ្វីដែលទាមទារឲ្យអ្នកមានភាពម្ចាស់ការ សម្រាប់ចែករំលែកដល់មនុស្សជុំវិញខ្លួន។ លើសពីនេះទៅទៀត អ្នកក៏មានស្វ័យភាពលើខ្លួន ឯងផងដែរ ដើម្បីការពារការទន្ទ្រានដោយពាក្យសម្ដីពីអ្នកដទៃ និង ដើម្បីមានអំណះអំណាងលើហេតុផលរបស់អ្នក។
២) សួរសំនួរឲ្យបានច្រើន
ការសួរទៅកាន់ដៃគូសន្ទនារបស់អ្នក នឹងធ្វើឲ្យអ្នកអាចស្វែងយល់កាន់ស៊ីជម្រៅពីស្ថានភាព និង លទ្ធភាពរបស់អ្នកនៅក្នុងកិច្ចការទំនាក់ទំនងមួយ។ បើអ្នកមិនបានសួរឲ្យបានដិតដល់ទេ ចម្ងល់ជាច្រើននឹងបង្កប់នៅទីនោះ ហើយជាលទ្ធផលចម្លើយមួយដែលអ្នកចង់បាននៅតែស្រពិចស្រពិលដដែល។
ជាប្រកាល្អអ្នកអាចលើកជាសំនួរឡើងដូច្នេះថា៖
-តើបញ្ហានេះធ្វើឲ្យអ្នកមានអារម្មណ៍បែបណា?
-តើអ្វីទៅជារឿងអាក្រក់បំផុតសម្រាប់អ្នក?
-តើអ្នកកំពុងព្យាយាមដើម្បីអ្វី?
-តើអ្នកចង់បានអ្វីដែលល្អជាងនេះ?
៣) សួរសំនួរដើម្បីក្ដោបយកចម្លើយដែលច្បាស់បំផុត
សំនួរមួយចំនួនដែលអ្នកបានសួរអាចនៅតែជាភាពស្រពិចស្រពិល ឬ មិនមានភាពច្បាស់លាស់មិនអាចយកជាការបាន ហើយបើអ្នកមិនច្បាស់ទេ នោះអ្នកមិនដឹងថា ដៃគូរបស់អ្នកកំពុងនិយាយពីអ្វីនោះទេ។ ហេតុដូច្នេះហើយ ដែលមកដល់ចំណុចនេះ អ្នកត្រូវសាកសួរឡើងវិញដើម្បីរកចម្លើយណាមួយដែលល្អ និង ច្បាស់លាស់បំផុត។ ជាដំណោះស្រាយមួយដ៏ល្អ អ្នកអាចសាកល្បងដូចជានិយាយបញ្ជាក់ជំនួសដៃគូអ្នកថា "ដូច្នេះអ្វីដែលអ្នកកំពុងនិយាយនោះគឺថា ...” ជាដើម ព្រោះសំនួរនេះនឹងបញ្ជាក់ថា អ្វីដែលអ្នកបានឭហើយលើកមកនិយាយនេះពិតជាដូចអ្វីដែលដៃគូរបស់អ្នកបាននិយាយឬ យ៉ាងណា។
៤) យល់ស្របទស្សនៈដៃគូរបស់អ្នក ប៉ុន្តែមិនទាំងអស់នោះទេ
ហេតុផលលើកឡើងនៃដៃគូសន្ទនារបស់អ្នកមិនប្រាកដថា សុទ្ធតែត្រូវទាំងអស់នោះឡើយ ហើយអ្នកក៏មិនត្រូវចាំអង្គុយចាប់កំហុសនោះដែរ។ ប៉ុន្តែអ្វីដែលជាការសំខាន់អ្នកអាចយល់ស្របការលើកឡើងទាំងនោះដែលត្រឹមត្រូវ ហើយអ្នកក៏អាចបដិសេធន៍ខ្លះៗពីទស្សនៈដៃគូសន្ទនារបស់អ្នកបានដែរ។
យ៉ាងណាមិញ ការបដិសេធន៍របស់អ្នកមិនមែនជាប្រតិកម្មមួយដែលធ្វើភ្លាមៗនោះឡើយ ពោលគឺអ្នកត្រូវរង់ចាំបន្តិចសិន ហើយចាប់ផ្ដើមលើកហេតុផលរបស់អ្នកជាក្រោយដើម្បីធ្វើឲ្យដៃគូរបស់អ្នកមានអារម្មណ៍ថា គំនិត ឬ ទស្សនរបស់គេពិតជាមិនត្រឹមត្រូវមែន។ ចំណាប់អារម្មណ៍ ឬ ទស្សនរបស់អ្នកមិនមែនជាអ្វីខុសឆ្គងវាយបំបាក់មុខដៃគូរបស់អ្នកនោះឡើយ តែនេះជាការបង្ហាញគំនិតមួយដែលដៃគូរបស់អ្នកអាចសាកល្បងយកទៅពិចារណារកចម្លើយដែលត្រឹមត្រូវមួយបាន។
៥) កម្រិតព្រំដែនទស្សនៈរបស់អ្នក
ការកំណត់ព្រំដែននៃការបញ្ចេញមតិយោបល់របស់អ្នកក្នុងកិច្ចសន្ទនា ឬ ទំនាក់ទំនង អ្នកត្រូវធ្វើវាឲ្យមានកម្រិត។ ចូរស្រមៃបន្តិចថា បើអ្នកធ្វើឲ្យការទំនាក់ទំនងរបស់អ្នកបង្កទៅជាការខ្វែងគំនិតមួយកាន់តែខ្លាំងឡើង នោះវាលែងជាអ្វីដែលហៅថាការទំនាក់ទំនងល្អទៀតហើយ។ អ្នកត្រូវចេះគ្រប់គ្រងទស្សនរបស់ខ្លួនក្នុងដែនកំណត់មួយទៅតាមអ្វីដែលអ្នកដឹង ហើយកុំព្យាយាមនិយាយពីអ្វីដែលអ្នកស្រពិចស្រពិលនោះឡើយ។ អ្នកអាចកំណត់ព្រំដែនទស្សនរបស់អ្នកដោយនិយាយដូច្នេះថា៖
-ខ្ញុំមិនដែលគិតបែបនោះឡើយ!
-ខ្ញុំមិនដឹងថា ត្រូវប្រាប់អ្នកពីអ្វីនោះឡើយ!
-ខ្ញុំមិនច្បាស់ដែរ!
-វាគឺជារឿងមួយល្អណាស់ មិនថាអិញ្ចឹង?
-អ្នកប្រហែលជាមានអ្វីបន្ថែមលើសពីនេះ!

៦)
ត្រូវបញ្ជាក់ពីអ្វីដែលអ្នកកំពុងនិយាយទៅកាន់អ្នកស្តាប់
ជំនួសឲ្យការនិយាយថា «តែងតែ» ឬ « មិនដែល» ដែលមើលទៅហាក់ដូចជាមិនសមរម្យនៅក្នុងភាសាទំនាក់ទំនង អ្នកត្រូវបញ្ជាក់ពាក្យមួយដែលមានលក្ខណៈសមរម្យជាងនេះទៅដៃគូរបស់អ្នក។ អ្នកអាចនិយាយថា « ខ្ញុំហាក់មានអារម្មណ៍ថា អ្នកមិនបានស្តាប់បានច្បាស់ពីអ្វីដែលខ្ញុំកំពុងនិយាយ!» ឬ និយាយថា«ខ្ញុំមានអារម្មណ៍ថា អ្នកតែងតែទម្លាក់កំហុសលើខ្ញុំរហូត!»
ការលើកឡើងនូវពាក្យពេចន៍ទាំងនេះ ធ្វើឲ្យដៃគូទំនាក់ទំនងនៃកិច្ចសន្ទនារបស់អ្នកចាប់ផ្ដើមចាប់បង្វែរចំណាប់អារម្មណ៍យកចិត្តទុកដាក់លើអ្វីដែលអ្នកនិយាយបានកាន់តែច្រើន។ នៅពេលដែលអ្នកបញ្ជាក់ពួកគេបានកាន់តែច្បាស់ មានន័យថា សាររបស់អ្នកនឹងធ្វើឲ្យពួកគេកាន់តែយល់ នោះហើយជាអ្វីដែលធ្វើឲ្យការទំនាក់ទំនងរបស់អ្នកមានតម្លៃ ហើយអ្នកក៏ក្លាយជាអ្នកពូកែទំនាក់ទំនងផងដែរ៕

No comments: